ស្ថានភាពអតិផរណានៅខែ តុលា ឆ្នាំ២០១៥តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែតុលា ឆ្នាំ២០១៥ បានថយចុះ ០,៣%ធៀបនឹងខែកន្លងទៅ ឬ បានកើនឡើង ០,៩% ធៀបនឹង១២ខែមុន។ នៅខែកញ្ញា ឆ្នាំ២០១៥ នេះ សន្ទស្សន៍ថ្លៃទំនិញដែលមានការកើនឡើង មានដូចជា សន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមែនជាតិស្រវឹង បានកើន ឡើង ចំនួន ០,៨% ក្នុងនោះ ថ្លៃសាច់ជ្រូកបានកើនឡើង ០,២% ថ្លៃត្រីស្រស់បានកើនឡើង ០,៩% ថ្លៃផ្លែឈើស្រស់ បាន កើនឡើង ១,៥% និងថ្លៃបន្លែស្លឹកបានកើនឡើង ០,៥% និងសន្ទស្សន៍ថ្លៃភោជនីយដ្ឋានបានកើនឡើងចំនួន ០,៨%។ ផ្ទុយទៅវិញក៏មានសន្ទស្សន៍ថ្លៃទំនិញខ្លះធ្លាក់ចុះដែរ ដូចជា សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត បានថយចុះចំនួន ០,២% ក្នុងនោះ ថ្លៃឧស្ម័នបានថយចុះ ១,៣% និងឥន្ធនៈរាវបានថយចុះ ០,៥ % និងសន្ទស្សន៍ថ្លៃដឹកជញ្ជូនបានថយចុះចំនួន ២,១% ក្នុងនោះ ថ្លៃប្រេងសាំងបានថយចុះ ៥,៧% និង ប្រេងម៉ាស៊ូតបានថយចុះ ៦,៥ %។ ថ្ងៃទី២៧ ខែមិថុនា ២០១៦