ស្ថានភាពអតិផរណានៅខែ វិច្ឆិកា ឆ្នាំ២០១៥តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ បានថយ ចុះចំនួន ០,២% ធៀបនឹងខែមុន ប៉ុន្តែ បានកើនឡើង ១,៩% ធៀបនឹង១២ខែមុន។ សន្ទស្សន៍ថ្លៃថយចុះធៀបនឹងខែមុន មានដូចជា សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត បានថយចុះចំនួន ១,៣% សន្ទស្សន៍ថ្លៃគ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំបានថយចុះ ០,៣% សន្ទស្សន៍ថ្លៃការដឹកជញ្ជូនបានថយចុះ ១,៥% សន្ទស្សន៍ថ្លៃគមនាគមន៍បានថយចុះ ០,១% និងសន្ទស្សន៍ថ្លៃទំនិញផ្សេងៗទៀតបានថយចុះ ០,៤%។ ទន្ទឹមនឹងនេះ ក៏មានសន្ទស្សន៍ថ្លៃទំនិញមួយចំនួនទៀតមានការកើនឡើង ដូចជា សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិ ស្រវឹងនិងថ្នាំជក់ មានការកើនឡើង ២,៦% ក្នុងនោះថ្លៃថ្នាំជក់បានកើនឡើង ៤,២% និងស្រាបៀរ បានកើនឡើង ០,៨% សន្ទស្សន៍ថ្លៃសុខាភិបាល មានការកើនឡើង ០,៤% ក្នុងនោះថ្លៃផលិតផលថ្នាំពេទ្យ និងប្រដាប់ប្រដាប្រើ ប្រាស់បាន កើនឡើង ០,៥% និងថ្លៃសេវាសុខាភិបាលក្រៅមន្ទីរពេទ្យ បានកើនឡើង ០,១% និងសន្ទស្សន៍ថ្លៃ ភោជនីយដ្ឋានមានការកើនឡើង ១,១%។ ថ្ងៃទី២៧ ខែមិថុនា ២០១៦