ស្ថានភាពអតិផរណានៅខែ កុម្ភៈ ឆ្នាំ២០១៦តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែកុម្ភៈ ឆ្នាំ២០១៦ បានកើនឡើង ០,៤% ធៀបនឹងខែកន្លងទៅ ឬ បានកើនឡើង ២,៣% ធៀបនឹង១២ខែមុន។ បើធៀបនឹង១២ខែមុន សន្ទស្សន៍ថ្លៃទំនិញភាគច្រើនមានការកើនឡើង ជាពិសេសសន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹងបានកើនឡើង ៤,៧% ក្នុងនោះថ្លៃត្រីស្រស់កើនឡើង ៨,៨% ថ្លៃសាច់ជ្រូកកើនឡើង ៥,១% ថ្លៃសាច់គោកើនឡើង ១០,៤% ថ្លៃសាច់មាន់កើនឡើង ៤,៨% ថ្លៃបន្លែផ្លែឈើកើនឡើងជាង ៣% សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ បានកើនឡើង ៩,៧% និងសន្ទស្សន៍ថ្លៃភោជនីយដ្ឋាន បានកើនឡើង ៦,៦%។ ថ្ងៃទី២៧ ខែមិថុនា ២០១៦