ស្ថានភាពអតិផរណានៅខែ មិថុនា ឆ្នាំ២០១៦សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែមិថុនា ឆ្នាំ២០១៦ បានកើនឡើង ០,២%ធៀបនឹងខែមុននិងបានកើនឡើង ៣,៣%ធៀបនឹង១២ខែកន្លងទៅ។ សន្ទស្សន៍ថ្លៃនៃក្រុមទំនិញមួយចំនួន មានការកើនឡើងគួរកត់សម្គាល់ធៀបនឹងខែមុន ដូចជាសន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់ សន្ទស្សន៍ថ្លៃសុខាភិបាល សន្ទស្សន៍ថ្លៃការដឹកជញ្ជូន និងសន្ទស្សន៍ថ្លៃការកំសាន្តនិងវប្បធម៌ជាដើម។ តាមសង្កេត ថ្លៃម្ហូបអាហារនៅតែបន្តកើនឡើង បន្ទាប់ពីបានកើនឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។ ថ្ងៃទី២៤ ខែសីហា ២០១៦