«យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤ – ២០១៨» ជាផ្នែកមួយនៃការបន្តពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ។ យុទ្ធសាស្ត្រនេះ ផ្ដោតលើគោលការណ៍សំខាន់ចំនួន ៤ គឺ (១)-ប្រមូលឱ្យអស់លទ្ធភាពនូវសក្ដានុពលប្រមូលចំណូលដែលមាននាពេលបច្ចុប្បន្ន, (២)-មិនបង្កើតប្រភេទពន្ធថ្មី (៣)-មិនដំឡើងអត្រាពន្ធ និងអាករ លើកលែងតែក្នុងករណីប៉ះប៉ូវដល់ការបាត់ចំណូល និងការការពារសុខភាព និង/ឬ ការការពារបរិស្ថាន និង (៤)-ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និង យុទ្ធធម៌ ព្រមទាំងធានាប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រង និងប្រមូលចំណូល។ ថ្ងៃទី៩ ខែមេសា ២០១៥