ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំការប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជាឆ្នាំ២០១៧ (Cambodia ICT Awards 2017)។ កម្មវិធីនេះនិងផ្តល់ដល់ជ័យលាភីនូវពានរង្វាន់ប្រកបដោយកិត្យានុភាពសំដៅដល់ការទទួលស្គាល់ស្នាដៃឆ្នើមរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) សម្រាប់ដំណោះស្រាយនៅក្នុងការផ្តល់សេវាសាធារណៈ ការផ្តល់សេវា ឬដំណោះស្រាយដល់សង្គមឲ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ស្របតាមផែនការមេ និងគោលនយោបាយជាតិអភិវឌ្ឍន៍ ICT នៅកម្ពុជា។