នៅដើមឆ្នាំ ២០០៩ នេះ ឥទ្ធិពលវិបត្តិហិរញ្ញវត្ថុសកលលោក បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមួយចំនួនជាប់គាំងបង្កឲ្យមានការថយចុះពាណិជ្ជកម្មអន្តរជាតិ ការបាត់បង់ការងារធ្វើ និងការថយចុះចំណូលជាដើម ។ ថ្មីៗនេះ ទោះបីជាមានការព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោករើបឡើងវិញ ក៏ពុំទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយ ប្រការនេះបានធ្វើឲ្យវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅតែបន្តរងផលប៉ះពាល់ ជាពិសេសនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការអនុវត្តចំណូល និងចំណាយថវិការដ្ឋ ។