តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កក្កដា ឆ្នាំ ២០១១ (TOFE for July 2011) គិតត្រឹមខែ កក្កដា ឆ្នាំ ២០១១ នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យទេសចរណ៍ជាដើម ។ ទោះជាយ៉ាងនេះក្ដី កំណើនអតិផរណានៅក្នុងខែ កក្កដា ឆ្នាំ ២០១១ នេះ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលប្រការនេះទាមទារឱ្យមានការអនុវត្តនយោបាយហិរញ្ញវត្ថុសាធារណៈប្រុងប្រយ័ត្នបំផុត ។ ថ្ងៃទី១២ ខែតុលា ២០១១