តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១១ (TOFE for November 2011)គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១១ នេះ សេដ្ឋកិច្ចកម្ពុជានៅតែមានសកម្មភាពល្អ ទោះបីទទួលរងដោយគ្រោះទឹកជំនន់ក៏ដោយ ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងការកើនឡើងវិស័យទេសចរណ៍ជាដើម ។ ក្នុងការអនុវត្ដថវិកាទោះបីជាមានភាពតឹងតែងខាងផ្នែកប្រមូលចំណូល រាជរដ្ឋាភិបាលបានបន្ដតាមដាន និងអនុវត្ដគោលនយោបាយហិរញ្ញវត្ថុសាធារណៈយ៉ាងប្រយ័ត្នប្រយែង ដើម្បីដោះស្រាយផលប៉ះពាល់ដោយទឹកជំនន់ និងសម្របសម្រួលសកម្មភាពសេដ្ឋកិច្ច ។ ថ្ងៃទី២៨ ខែកុម្ភៈ ២០១២