តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កក្កដា ឆ្នាំ ២០១៤ (TOFE for July 2014) នៅឆ្នាំ ២០១៤ គិតត្រឹមខែកក្កដា សកម្មភាពសេដ្ឋកិច្ចនៃវិស័យសំខាន់ៗនៅមានសន្ទុះកើនឡើងដូចជាសកម្មភាពសំណង់និងការនាំចេញ។ ចំណែកចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជាបានកើនឡើងក្នុងកម្រិតទាបជាងការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យមួយចំនួនក៏នៅតែបន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឱ្យមានដំណើរការល្អ ដូចជាវារីវប្បកម្ម និងវិស័យឧស្សាហកម្ម ផលិតសម្ភារៈប្រើប្រាស់ជាដើម។ ចំណែកការអនុវត្តថវិកា គឺនៅតែប្រព្រឹត្តទៅតាមគោលដៅដែលបាន គ្រោងតាមរយៈការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលនិងប្រសិទ្ធភាពចំណាយនិងធានាបានការប្រព្រឹត្តទៅនៃសេវាសាធារណៈ។ ថ្ងៃទី២១ ខែវិច្ឆិកា ២០១៤