តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ តុលា ឆ្នាំ ២០១៤ (TOFE for October 2014) នៅឆ្នាំ ២០១៤ គិតត្រឹមខែ តុលា សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានដំណើរការល្អដូចជា វិស័យសំណង់និងអចលនទ្រព្យ។ ទន្ទឹមនឹងនេះ ការផ្ដល់ឥណទានក៏បានកើនឡើងផងដែរ ដែលបានជំរុញសកម្មភាពក្នុងវិស័យសំណង់ កសិកម្ម សេវាកម្ម និងឧស្សាហកម្ម។ រីឯការអនុវត្ដថវិកា គឺនៅតែប្រព្រឹត្តទៅតាមគោលដៅដែលបានគ្រោង តាមរយៈការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលនិងការចំណាយទាន់ពេលវេលាធានាការប្រព្រឹត្តទៅនៃសេវាសាធារណៈ និងជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ថ្ងៃទី៤ ខែធ្នូ ២០១៤