ឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ តុលា ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែតុលា ឆ្នាំ២០១៥ បាន​ថយចុះ ០,៣%ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ០,៩% ធៀប​នឹង១២ខែមុន។ នៅ​ខែកញ្ញា ឆ្នាំ២០១៥ នេះ សន្ទស្សន៍​ថ្លៃទំនិញ​ដែលមាន​ការកើនឡើង មានដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង បាន​កើន ឡើង ចំនួន ០,៨% ក្នុងនោះ ថ្លៃ​សាច់ជ្រូក​បាន​កើនឡើង ០,២% ថ្លៃ​ត្រី​ស្រស់​បាន​កើនឡើង ០,៩% ថ្លៃ​ផ្លែឈើ​ស្រស់ បាន កើនឡើង ១,៥% និង​ថ្លៃ​បន្លែ​ស្លឹក​បាន​កើនឡើង ០,៥% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​កើនឡើង​ចំនួន ០,៨%។ ផ្ទុយទៅវិញ​ក៏មាន​សន្ទស្សន៍​ថ្លៃទំនិញ​ខ្លះ​ធ្លាក់ចុះ​ដែរ ដូចជា សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ​ចំនួន ០,២% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ១,៣% និង​ឥន្ធនៈ​រាវ​បាន​ថយចុះ ០,៥ % និង​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ​ចំនួន ២,១% ក្នុងនោះ ថ្លៃ​ប្រេងសាំង​បាន​ថយចុះ ៥,៧% និង ប្រេងម៉ាស៊ូត​បាន​ថយចុះ ៦,៥ %។
ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ព័ត៌មានពាក់ព័ន្ធ