ឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ វិច្ឆិកា ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥ បាន​ថយ ចុះ​ចំនួន ០,២% ធៀប​នឹង​ខែមុន ប៉ុន្តែ បាន​កើនឡើង ១,៩% ធៀប​នឹង១២ខែមុន។ សន្ទស្សន៍​ថ្លៃ​ថយចុះ​ធៀប​នឹង​ខែមុន មានដូចជា សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ​ចំនួន ១,៣% សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់ និង​ការថែទាំ​បាន​ថយចុះ ០,៣% សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​បាន​ថយចុះ ១,៥% សន្ទស្សន៍​ថ្លៃ​គមនាគមន៍​បាន​ថយចុះ ០,១% និង​សន្ទស្សន៍​ថ្លៃទំនិញ​ផ្សេងៗ​ទៀត​បាន​ថយចុះ ០,៤%។ ទន្ទឹមនឹងនេះ ក៏មាន​សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួនទៀត​មាន​ការកើនឡើង ដូចជា សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ ស្រវឹង​និង​ថ្នាំជក់ មាន​ការកើនឡើង ២,៦% ក្នុងនោះ​ថ្លៃ​ថ្នាំជក់​បាន​កើនឡើង ៤,២% និង​ស្រា​បៀរ បាន​កើនឡើង ០,៨% សន្ទស្សន៍​ថ្លៃ​សុខាភិបាល មាន​ការកើនឡើង ០,៤% ក្នុងនោះ​ថ្លៃ​ផលិតផល​ថ្នាំពេទ្យ និង​ប្រដាប់ប្រដា​ប្រើ ប្រាស់​បាន កើនឡើង ០,៥% និង​ថ្លៃ​សេវា​សុខាភិបាល​ក្រៅ​មន្ទីរពេទ្យ បាន​កើនឡើង ០,១% និង​សន្ទស្សន៍​ថ្លៃ ភោជនីយដ្ឋាន​មាន​ការកើនឡើង ១,១%។
ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ព័ត៌មានពាក់ព័ន្ធ