ឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ ធ្នូ ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញថា នៅ​ខែធ្នូ ឆ្នាំ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ បាន​កើនឡើង ០,២% ធៀប​នឹង​ខែ​កន្លងទៅ។ ជារួម សម្រាប់​ឆ្នាំ២០១៥ អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) មាន​កម្រិត ១,២% និង​អតិផរណា​ប្រចាំឆ្នាំ (year on year) មាន​កម្រិត ២,៨% ។ តាម​ការសង្កេត អតិផរណា​នៅ​ឆ្នាំ២០១៥ មាន​កម្រិតទាប​សមស្រប ដោយសារ​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​ដទៃទៀត និង​សន្ទស្សន៍​ថ្លៃទំនិញ​និង​សេវាកម្ម​ផ្សេងៗ មាន​ការធ្លាក់ចុះ​ទាប ។ ប៉ុន្តែ សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួនទៀត ក៏មាន​ការកើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ដែរ ដូចជា សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​កើនឡើង​ខ្ពស់​ដល់ ១០,១% មកពី​មាន​ការកែសម្រួល​អត្រា​អាករ​ពិសេស​លើ​បារី​និង​ស្រា សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​កើន​ឡើងដល់ ៧,៣% សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេ​ជ្ជៈ​មិនមែន​ជាតិ​ស្រវឹង​កើនឡើង ៥,៥% និង​សន្ទស្សន៍​ថ្លៃ​សំលៀកបំពាក់​និង​ស្បែកជើង កើនឡើង ៥,៦% ជាដើម ។ ក្រៅពីនេះ គឺ​ស្ថិតនៅក្រោម ៥% ឬ ប្រហាក់ប្រហែល​ឆ្នាំ​កន្លងទៅ ។
ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ព័ត៌មានពាក់ព័ន្ធ