ស្ថានភាពអតិផរណានៅខែ មករា ឆ្នាំ២០១៦តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែមករា ឆ្នាំ២០១៦ បានថយចុះ ០,២% ធៀបនឹងខែកន្លងទៅ ឬ បានកើនឡើង ៣% ធៀបនឹង១២ខែមុន។ បើធៀបនឹង១២ខែមុន សន្ទស្សន៍ថ្លៃទំនិញភាគច្រើនមានការកើនឡើង ជាពិសេសសន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹងបានកើនឡើង ៤,៩% ក្នុងនោះថ្លៃត្រីស្រស់កើនឡើង ១០,៣% ថ្លៃសាច់ជ្រូកកើនឡើង ៤% ថ្លៃសាច់គោកើនឡើង ៨,៧% ថ្លៃសាច់មាន់កើនឡើង ៣,២% ថ្លៃបន្លៃកើនឡើងជាង ២,៤%, សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់ បានកើនឡើង ១១,៥% និងសន្ទស្សន៍ថ្លៃភោជនីយដ្ឋាន បានកើនឡើង ៦,៨%។ ថ្ងៃទី២៧ ខែមិថុនា ២០១៦