ឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ មិថុនា ឆ្នាំ២០១៦សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៦ បាន​កើន​ឡើង ០,២%​ធៀប​នឹង​ខែមុន​និង​បាន​កើន​ឡើង ៣,៣%​ធៀប​នឹង​១២ខែ​កន្លង​ទៅ។ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយ​ចំនួន មាន​ការ​កើន​ឡើង​គួរកត់​សម្គាល់​ធៀប​នឹង​ខែ​មុន ដូចជា​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិន​មាន​ជាតិ​ស្រវឹង សន្ទស្សន៍ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ សន្ទស្សន៍​ថ្លៃសុខា​ភិបាល សន្ទស្សន៍​ថ្លៃ​ការ​ដឹក​ជញ្ជូន​ និង​សន្ទស្សន៍​ថ្លៃការ​កំសាន្ត​និង​វប្បធម៌​ជាដើម។ តាម​សង្កេត ថ្លៃម្ហូប​អាហារ​នៅ​តែ​បន្ត​កើន​ឡើង បន្ទាប់​ពី​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំខ្មែរ​កន្លង​ទៅ។
ថ្ងៃទី២៤ ខែ​សីហា ២០១៦

ព័ត៌មានពាក់ព័ន្ធ