ព័ត៌មាន

សេចក្តី​ប្រកាស​ពត៌មាន ស្តី​ពី​ពិធីការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម រៀបចំផែនការ​មេ ដើ​មី្ប​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង រវាង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​វិទ្យាស្ថាន​នគរូបនីយកម្ម​និង​ឌី​សាញ​ស៊ិន​ជិន (UPDIS)
ថ្ងៃទី១៩ ខែ​តុលា ២០២១

នា​ព្រឹក​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ “ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម​រៀបចំផែនការ​មេ ដើ​មី្ប​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង” រវាង​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គ-បណ្ឌិតសភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិញ្ញវត្ថុ និង​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួង-ស្ថាប័ន​រាជរដ្ឋាភិបាល, ដៃគូ​អភិវឌ្ឍន៍, ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត, អង្គការ​អន្តរជាតិ និង​សមាគមពាណិជ្ជ​កម្ម​មួយចំនួន​ទៀត ។ ពិធី​ចុះ​ហត្ល​លេខា​នេះ ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្សូម (Zoom) ។

ព័ត៌មានពាក់ព័ន្ធ