ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម
ថ្ងៃទី៤ ខែ​មិថុនា ២០២១

នាព្រឹកថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១,  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ- មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីឯកឧត្តម លោក​ជំទាវ ​ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជារដ្ឋមន្រ្តី, រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ​ដើម្បី​ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
១) សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន
២) ការចាប់ផ្តើមដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ​ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
៣) ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូន​គ្រួសារ​​ក្រីក្រ និង​ងាយរង​គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ព័ត៌មានពាក់ព័ន្ធ