នៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយឯកឧត្តម Hiroshi Izaki ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍កំណាត់ផ្លូវជាតិលេខ ១ (ដំណាក់កាលទី ៤) ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១៦ ខែមករា ២០១៤