នៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់៖ (១) គម្រោងធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (២) គម្រោងធ្វើឱ្យប្រសើរឡើងនូវបន្ទប់ និងឧបករណ៌ពិសោធន៍ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (៣) គម្រោងសាងសង់ និងកែលម្អរោងចក្រអគ្គិសនីខ្នាតតូច នៅខេត្តរតនគីរី រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៨ ខែមីនា ២០១៣