នាព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference ។