ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម
ថ្ងៃទី៤ ខែ​កុម្ភៈ ២០២១

នា​ព្រឹក​ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១​, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដោយមាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដែល​ជា​ថ្នាក់ដឹកនាំ​មក​ពី​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​ពិភាក្សា លើ​របៀបវារៈ​សំ​ខាន់​ៗ រួមមាន៖

១. សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​ បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​

២. វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​

ព័ត៌មានពាក់ព័ន្ធ