ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា
ថ្ងៃទី១៧ ខែ​វិច្ឆិកា ២០២១

នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឯកឧត្ដម​អគ្គបណ្ឌិត-សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​នោះ, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធ​មុនី​រ័ត្ន ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​ផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ជាពិសេស លើ​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និង​វិស័យ​អភិបាលកិច្ច​និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ ។

ព័ត៌មានពាក់ព័ន្ធ