ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីអំពី សេចក្ដីព្រាង​ផែនការ​យុទ្ធ​សាស្រ្ត ស្ដីពី​ការ​បើក​ទទួល​ទេសចរណ៍​សុវត្ថិភាព
ថ្ងៃទី២ ខែ​កញ្ញា ២០២១

នៅ​ព្រឹក​ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋ-មន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (គ.ស.ហ.) បាន​ដឹកនាំ​កិច្ចប្រជុំ​នៃ គ.ស.ហ. ដើម្បី​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តី​ព្រាង «ផែនការ​យុទ្ធ​សាស្រ្ត ស្ដីពី ការ​បើក​ទទួល​ទេសចរណ៍​សុវត្ថិភាព» តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន និង​សមាជិក គ.ស.ហ. ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។

ព័ត៌មានពាក់ព័ន្ធ