ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​“ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម​”
ថ្ងៃទី១៩ ខែ​មករា ២០២១

នា​ព្រឹក​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១​, នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គ​-បណ្ឌិតសភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (គ.ស.ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​នៃ គ.ស.ហ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សំ​ណើរ​សុំ​កិច្ច​អន្តរាគមន៍​ជំរុញ​ការ​ធ្វើ​វិសោធនកម្ម “ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​” ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន​ទៀត ។

ព័ត៌មានពាក់ព័ន្ធ