នៅរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកជំទាវ EVA Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកជំទាវនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ តាមប្រព័ន្ធ Video Conference ។