ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល លើក​ទី ៣ នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​
ថ្ងៃទី២០ ខែ​មករា ២០២១

នៅ​ព្រឹក​ថ្ងៃអង្គារ ទី ១៩ ខែ មករា ឆ្នាំ ២០២១​, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គ​-បណ្ឌិតសភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​លើក​ទី ៣ នៃ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ដោយមាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម ម៉ម ប៉ុន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ទាំងអស់ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ សំ​ខាន់​ៗ ដូច​ខាងក្រោម៖

. ប្រតិបត្តិ​ការ​របស់​មន្ទី​ពេទ្យ​គន្ធបុប្ផា និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

. ការអនុវត្ត​សកម្មភាព​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

ព័ត៌មានពាក់ព័ន្ធ