ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្ដីពី​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​សេចក្តី​ព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០
ថ្ងៃទី២៨ ខែ​កក្កដា ២០២២

នា​ព្រឹក​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋ-មន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
(គ.ស.ហ.) បាន​ដឹកនាំ​កិច្ចប្រជុំ គ.ស.ហ. ពិភាក្សា​លើ «សេចក្តី​ព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០» ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្រ្តី​ជំនាញ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍, ក្រសួងសាធារណការ និង​ដឹកជញ្ជូន, ក្រសួង​ពាណិជ្ជកម្ម, ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី និង​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត ។

ព័ត៌មានពាក់ព័ន្ធ