ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Yasuhisa Ojima ប្រធាន​ស្ថាន​តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF​) ប្រចាំ​កម្ពុជា​
ថ្ងៃទី១៩ ខែ​តុលា ២០២០

នា​ព្រឹក​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០​, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Yasuhisa Ojima ប្រធាន​ស្ថាន​តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund – IMF​) ប្រចាំ​កម្ពុជា ពិភាក្សា​អំពី​វិធានការ​ក្នុង​ការធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ក៏ដូចជា​ការរៀបចំ​នូវ​វិធានការ​គោលនយោបាយ​សម្រាប់​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ឌ ១៩ និង​គ្រោះ​ធម្មជាតិ ។

ព័ត៌មានពាក់ព័ន្ធ