កាលពីថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ២ ដែលមានទឹកប្រាក់ឥណទានសម្បទានសរុបចំនួន ១១៨ លានអឺរ៉ូ (ប្រមាណជា១២១,៣២ លានដុល្លារអាមេរិក) ។ កិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ គឺជា ការចុះហត្ថលេខាផ្លាស់ប្តូរអត្ថបទនៃកិច្ចព្រមព្រៀង (Cross Signing) គ្នាទៅវិញទៅមក ។