នាព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម HORINOUCHI Hidehisa, ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតការពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេស វឌ្ឍនភាពនៃកិច្ចដំណើរការទាក់ទាញវិនិយោគគិនជប៉ុនមកកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ។