នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបលោកបណ្ឌិត Armin Bruck នាយកប្រតិបត្តិក្រុមហ៊ុន Siemens Limited សាខាប្រចាំប្រទេសសឹង្ហបុរី ពិភាក្សាអំពីការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុន Siemens Limitedនៅកម្ពុជា ។