នាព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗចំនួនបី៖ “សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ២០១៩ ស្តីពីការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០”, “សេចក្តីព្រាងអនុក្រឹត្យស្តីពីការចុះបញ្ជីបរធនបាលកិច្ច” និង “សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។