ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ស្តីពីលទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ផលិតអគ្គិសនី
ថ្ងៃទី២២ ខែ​សីហា ២០១៩

នាព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សាអំពី “លទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ផលិតអគ្គិសនី” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។

ព័ត៌មានពាក់ព័ន្ធ