ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ” និងសេចក្តីព្រាង “ផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ – ២០២៥​”
ថ្ងៃទី៤ ខែ​មីនា ២០២០

នាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានដឹកនាំ កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារ ចំនួន ២ គឺ៖ ១. សេចក្តីព្រាង”អនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ” និង ២. សេចក្តីព្រាង
“ផែនការសកម្មភាពលម្អិតសម្រាប់អនុវត្ត យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ – ២០២៥” ។

ព័ត៌មានពាក់ព័ន្ធ