ព័ត៌មាន

សេចក្ដីប្រកាស​ព័ត៌មាន កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សី្ដ​ពី ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ បូក ២ ប្រចាំឆមាស​ទី១ ឆ្នាំ២០២១
ថ្ងៃទី២៤ ខែ​សីហា ២០២១

នា​ព្រឹក​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (គ.ហ.ស.) បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាមរយៈ Video Conference ដោយមាន​ការចូលរួម​ពីសំណាក់​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កិច្ចប្រជុំ ផ្តោត​ការពិភាក្សា​លើ​ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ បូក ២ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង FMIS ប្រចាំឆមាស​ទី ១ ឆ្នាំ ២០២១ ។

ព័ត៌មានពាក់ព័ន្ធ