ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ​
ថ្ងៃទី២១ ខែ​ឧសភា ២០២០

នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ០៩:០០នាទីព្រឹក, នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈកម្មការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ព័ត៌មានពាក់ព័ន្ធ