ព័ត៌មាន

សេចក្ដីជូនដំណឹង​សម្រាប់ប្រព័ន្ធ​សារព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)
ថ្ងៃទី១៨ ខែ​តុលា ២០២២

នៅព្រឹកថ្ងៃចន្ទ ៧ រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ    អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី  និង លោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន ១៦ លានអឺរ៉ូ ត្រូវជាប្រមាណ ១៥,៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី​ ៣ – The Health Equity and Quality Improvement Programme III (H-EQIP III) ។

ព័ត៌មានពាក់ព័ន្ធ