ព័ត៌មាន

សេចក្ដីជូនដំណឹងសម្រាប់ប្រព័ន្ធសារព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)
ថ្ងៃទី៦ ខែ​ធ្នូ ២០១៩

នារសៀលថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក Julian Schutz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ៣៧ លានអឺរ៉ូ (ប្រមាណជា ៤១ លានដុល្លារអាមេរិក)។

ព័ត៌មានពាក់ព័ន្ធ