ព័ត៌មាន

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតជូនឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា ក្នុងខណៈដែលឯកឧត្តមនឹងត្រូវបញ្ចប់អាណិត្តនៃការបំពេញបេសកកម្មការទូត។
ថ្ងៃទី២១ ខែ​សីហា ២០១៩

នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា ក្នុងខណៈដែលឯកឧត្តមនឹងត្រូវបញ្ចប់អាណិត្តនៃការបំពេញបេសកកម្មការទូត ក្នុងរយៈពេលបីឆ្នាំ (ឆ្នាំ២០១៦-ឆ្នាំ២០១៩) នៅកម្ពុជា ។

ព័ត៌មានពាក់ព័ន្ធ