ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​លោកជំទាវ Victoria Kwakwa អនុប្រធាន​ធនាគារពិភពលោក ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​
ថ្ងៃទី២៥ ខែ​មិថុនា ២០២១

នៅរសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីស្ថានភាពការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា, ផែនការយុទ្ធសាស្ត្រនៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ និងលទ្ធភាពនៃការចូលរួមរបស់ធនាគារពិភពលោកក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ។

ព័ត៌មានពាក់ព័ន្ធ