ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពីពិធីប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និង លោក Qiu Guoxing ប្រធានប្រតិបត្តិក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd និងជាប្រធានសមាគមមិត្តភាព សភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា
ថ្ងៃទី៣០ ខែ​កញ្ញា ២០១៩

នាព្រឹកថ្ងៃចន្ទ ០២ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបជាមួយ លោក Qiu Guoxing ប្រធានអគ្គនាយកក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងជាប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា និងសហការី ដែលបាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ២៣៥, ២៨៥ ដុល្លារអាមេរិក ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ព័ត៌មានពាក់ព័ន្ធ