ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៨ និងលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា (Ease of Doing Business)
ថ្ងៃទី៤ ខែ​កុម្ភៈ ២០២០

នាព្រឹកថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ៖ ១. វឌ្ឍនភាពនៃការអនុវត្តវិធានការកែ ទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៨ និងវិធានការបន្ថែមនានា ក្រោមក្របខ័ណ្ឌ គ.ស.ហ ដែលបានឯកភាព និងដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០១៩ និង ២. ពិនិត្យលទ្ធភាពនៃការធ្វើឱ្យ ប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា (Ease of Doing Business in Camodia)។

ព័ត៌មានពាក់ព័ន្ធ