ព័ត៌មាន

សេចក្ដីជូនដំណឹង​សម្រាប់​សារព័ត៌មាន ស្តី​ពី ជំនួប​ពិភាក្សា​ការងារ រវាង ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញសមត្ថភាព នៃ​ប្រទេស​អូស្រ្តាលី
ថ្ងៃទី១ ខែ​មេសា ២០២២

នៅព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PabloKang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មីនៃកម្មវិធីភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ។

ព័ត៌មានពាក់ព័ន្ធ