ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៣ ស្តីពី “ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន” ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០
ថ្ងៃទី១៣ ខែ​វិច្ឆិកា ២០២០

នារសៀលថ្ងៃទី ១២ ខែ វិច្ឋិកា ឆ្នាំ ២០២០ នេះដែរ, ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានពេញអង្គ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល “អាស៊ាន-ចិន លើកទី ២៣” តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

ព័ត៌មានពាក់ព័ន្ធ