នាព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម YAMAMOTO Kozo សមាជិកសភាតំណាងរាស្ត្រប្រទេសជប៉ុន នាឱកាសដែលឯកឧត្តមអញ្ជើញ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ ទស្សនកិច្ចរបស់ឯកឧត្តម YAMAMOTO Kozo មានគោលបំណង សិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយភាគីកម្ពុជាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេស លើការប្រើប្រាស់ បច្ចេកវិទ្យាថ្មីក្នុងវិស័យធនាគារ ។