នៅរសៀលថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ក្នុងដែលខណៈឯកឧត្តមទើបបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងជំនួបនោះ ក៏មានវត្តមានពីមន្រ្តីការទូត និងតំណាងទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅកម្ពុជា ចូលរួមផងដែរ ។