ក្នុងទិសដៅចូលរួមចំណែកបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (Windows, Microsoft Word, Microsoft Excel, PC Maintenance, Internet & E-mail) ជូនដល់មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តនីមួយៗទាំង ២៥ ដើម្បីធានាសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាបឋមដែលកើតមានជាញឹកញាប់ប្រចាំថ្ងៃ និងដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS ជំហានបន្ទាប់។ វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅអាគារ ខ ជាន់ទី១ ក្នុងទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអ្នកអាចទាញយកឯកសារទាក់ទងនឹងវគ្គបណ្ដុះបណ្ដាលនេះ នៅផ្នែកខាងក្រោម៖
- [ វគ្គសិក្សាលើការប្រើប្រាស់ Internet & Email ]
- [ វគ្គបណ្ដុះបណ្តាលស្តីពីការប្រើប្រាស់ និង ការថែទាំកុំព្យូទ័រ ]
- [ វគ្គបណ្ដុះបណ្តាលស្តីពីការប្រើប្រាស់ Microsoft Word ]
- [ វគ្គបណ្ដុះបណ្តាលស្តីពីការប្រើប្រាស់ Microsoft Excel ]
ទាញយកឯកសារទាំងអស់៖