ព័ត៌មាន

ពិធីចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​រៀបចំ​ច្រកទ្វារ​អន្ដរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ​៥
ថ្ងៃទី២៣ ខែ​កុម្ភៈ ២០១៦

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក Newin Sinsiri ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិត​ខាង​នៃ​ប្រទេស​ថៃ តំណាង​ឱ្យ​រាជរដ្ឋាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​រៀបចំ​ច្រកទ្វារ​អន្ដរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ​៥ ។ គម្រោង​នេះ​នឹង​ជួយ​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម ការដឹកជញ្ជូន​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​រួម​ចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង និង​ផ្ដល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រទេស​ទាំងពីរ កម្ពុជា-ថៃ ។

ព័ត៌មានពាក់ព័ន្ធ