ការអនុវត្តនីតិវិធីថ្មីទាំងស្រុងតាមប្រព័ន្ធ FMIS គឺជាការកាត់តម្រឹមជំហាន នៃនីតិវិធីការងារខាងក្រៅប្រព័ន្ធ FMIS និង ការកាត់បន្ថយឯកសារជាក្រសដាស ឱ្យបានជាអតិបរិមា ឬទាំងស្រុង ស្របតាមនីតិវិធីបែបឧត្តមានុវត្តន៍ ដែលកំពុងអនុវត្តនៅប្រទេសជឿនលឿននានាលើសាកលលោក ដោយត្រូវកំណត់ថេរវេលាច្បាស់លាស់ក្នុងការអនុវត្តការងារនៅដំណាក់កាលនីម័យៗ ពីដំណាក់កាលចាប់ផ្តើមរហូតដល់ដំណាក់កាលចុងក្រោយនីតិវិធីអនុវត្តការងារ ។